ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាផ្សព្វផ្សាយស្តីពី សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យឌីជីថលនៅកម្ពុជា

54

 

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ក្រុមហ៊ុនឯកជនដែលជាប្រតិបតិ្តករ ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ ៧៥រូប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបាននាពេលកន្លងមក ដូចជាការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ព្រមទាំងជម្រាបជូនបន្ថែមអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយក្រុមហ៊ុនឯកជន លើការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា នាពេលអនាគត ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។​

ឯកឧត្ដមក៏បានម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានគំនិតអាជីវកម្ម​ ឬគម្រោងល្អៗសម្រាប់បម្រើដល់វិស័យសាធារណ: និងវិស័យឯកជន​ អាចដាក់ពាក្យមកទទួលជំនួយបច្ចេកទេស​ និងហិរញ្ញវត្ថុពីក្រសួងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង