ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈោ្មះ Hemorrhoid Ointmentគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

77

 

ភ្នំពេញ ៖​ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈោ្មះ Hemorrhoid Ointmentគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)មានគណនីឈ្មោះ KanyehB Hemorrhoid. Germany កំពុងផ្សព្វផ្សាយលក់ ផលិតផលឱសថឈ្មោះ Hemorrhoid Ointment គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យ រាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះ រាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថឈ្មោះ Hemorrhoid Ointment និងមិនត្រូវប្រើប្រាស់ផលិតផលឱសថនេះជាបន្តទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព សុវត្ថិភាព និង ប្រសិទ្ឋភាពដល់អ្នកប្រើប្រាស់ឡើយ។

ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ ការនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Hemorrhoid Ointment នេះជាបន្ទាន់។ ក្រសួងសុខាភិបាល និងមាន វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬ ផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Hemorrhoid Ointment ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថឈោ្មះ Hemorrhoid Ointment និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀតខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕

អត្ថបទដែលជាប់ទាក់ទង