សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើបក្សភ្លើងទៀន ត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី 17 ខែកក្កដាឆ្នាំ 2023 នេះ បានសរសេរលើបណ្តាញតេឡេក្រាមថា គណបក្សភ្លើងទៀន ទើបចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់ជនក្បត់ជាតិ៣ ជំនាន់ដែលជាទណ្ឌិត។ តើបក្សភ្លើងទៀនត្រូវទទួលខុស ត្រូវបែបណាលើរឿងនេះ?
សម្ដេចតេជោហ៊ុន សែន បានថ្លែងបែបនេះ ក្រោយពេលលោក ប៊ុន ខេត ប្រធានប្រតិបត្តិស្តីទី គណបក្សភ្លើងទៀន រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដានេះ បានចេញវីដេអូទទួលស្គាល់កំហុស និងសូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។
លោក ប៊ុន ខេត តាមរយៈវីដេអូ ក៏បានទទួលស្គាល់កំហុស ដែលធ្វើតាមការណែនាំរបស់ ទណ្ឌិត សម រង្ស៊ី ដែលឲ្យបំផុសបំផុល ប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។
ក្រោយឃើញវីដេអូ ទទួលស្គាល់កំហុស និងសូមការអភ័យទោស របស់លោក ប៊ុន ខេត ដែលធ្វើតាមការអុចអាល របស់ទណ្ឌិត សម រង្ស៊ី, សម្តេចតេជោ ហ៊ុន សែន បានសួរទៅគណបក្សភ្លើងទៀនថា តើគួរទទួលខុសត្រូវបែបណា ចំពោះទង្វើនេះ៕