ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិត សម រង្ស៉ី និងមេដឹកនាំក្រុមជ្រុលនិយម ១៦នាក់ទៀត ត្រូវបានពិន័យប្រាក់ ១០ទៅ២០លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ

74

ភ្នំពេញ ៖ ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម១៦នាក់ផ្សេងទៀត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបាន គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ។

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) នៅថ្ងៃទី១៧ ខែកក្កដានេះ បានបើកសវនាការលើបណ្តឹងប្តឹងបុគ្គលជាមេក្លោងក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំចលនាញុះញុង់ ឲ្យបំផ្លាញសន្លឹកឆ្នោត ចំនួន១៧រូប ក្នុងនោះ PEC បានសម្រេចដូចតទៅ៖

១៖ សម រង្ស៉ី សុំណុំរឿងលេខ001
– ពិន័យជាប្រាក់ចំនួន២០លានរៀល
– លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោះចំនួន២៥ឆ្នាំ

២៖ សេង ម៉េងប៉ុនរ៉ុង សុំណុំរឿង០០២
– ពិន័យជាប្រាក់ចំនួន១០លានរៀល
– លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ

៣៖ សោ ចាន់ដេត , គង់ សភា , ហេងដាណារ៉ូ សុំណុំរឿងលេខ003
– ពិន័យជាប្រាក់ចំនួន១០លានរៀល
– លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ

៤៖ ឈ្មោះ គឹម សុខ , ឆាម ឆានី សុំណុំរឿងលេខ004
– ពិន័យជាប្រាក់ចំនួន១០លានរៀល
– លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ

៥៖ មូរ សុខហួរ ,ឡុង រី , ហូរ វ៉ាន់ ,អេង ឆៃអ៊ាង , នុតរំដួល , រិន រដ្ឋ , ភាន់ រិទ្ធី , ឆឺយ ឧត្តមរស្មី, នាង សុឃុន , ម៉ៅ វិបុល សំណុំរឿងលេខ 005
– ពិន័យជាប្រាក់ចំនួន១០លានរៀល ក្នុងម្នាក់ៗ
– លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ ដូចគ្នា។

អត្ថបទដែលជាប់ទាក់ទង