ក្រសួងធនធានទឹក ជូនដំណឹងឲ្យពលរដ្ឋបានដឹង ស្ដីពី មានព្យុះទី៤ឈ្មោះតាលីមភ្លៀងពីនិងខ្យល់ មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ២០២៣ នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងធនធានទឹក ជូនដំណឹងឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ឋ កម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះតាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹក ថ្ងៃទី១៨ កក្ដដា ២០២៣នេះ។
លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្ដាល ៖- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥០C || – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ២-តំបន់ខ្ពង់រាប ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – អាចមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រ និងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។
អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមសា ធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើន ការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែល អាចកើតមានឡើងជាយថាហេតុ ៕ សំរិត