ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន២នាក់ តាមដីការតុលាការ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត

58

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨កក្កដា ២០២៣ សមាជិកគណបក្សភ្លើងទៀន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនដល់តុលាការហើយ។

កម្លាំងសមត្ថកិច្ច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន២នាក់ទៀត តាមដីកាតុលាការ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយ។

បុគ្គលទាំងពីររូបនោះ រួមមានទី១ ឈ្មោះ អេង ស្រូយ ភេទប្រុស នៅខេត្តតាកែវ និងទី២ ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន ដើម្បីចាត់វិធានការតាមនីតិវិធី។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង