ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រវឹងស្រាបង្កជាហិង្សាប្តីវាយប្រពន្ធបណ្តាលឱ្យស្លាប់នៅស្រុករតនមណ្ឌល ត្រូវឃាត់ខ្លួនអនុវត្តតាមច្បាប់

75

 

បាត់ដំបង៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ០១ និង៣០នាទី នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករ ណី អំពើហិង្សាក្នុងគ្រួសារ (បទឃា -តកម្ម ) មួយកើតឡើងបង្ក ដោយជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដំបងឬស្សីវាយ លើជនរងគ្រោះឈ្មោះឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង បណ្ដាលឱ្យស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង ។

នៅពេលកើតហេតុភ្លាមអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅធ្វើការឃាត់ខ្លួន ជនសង័្សយជាប្តីនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរស្រាវជ្រាវ។

ចំពោះមូលហេតុដែលនាំឱ្យកើតករណីនេះគឺទាំងពីរនាក់ប្តីប្រពន្ធនេះ បុរសជាប្តីបានរៀបរាប់ថា គេទាំង ពីរនាក់នេះរស់នៅលើចំណីដីរបស់អ្នកដទៃមិនមានមុខរបរឱ្យប្រាកដទេ ដើរស៊ីឈ្នួលធ្វើចំការឱ្យគេ ហើយផឹកស្រា ទាំងពីរនាក់រាល់ថ្ងៃនិងតែងបង្កជម្លោះ ជាមួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។

នៅមុនពេលកើតហេតុនេះគឺគេនិងប្រពន្ធផឹកស្រាអស់ពីរលីត្រហើយបង្កជម្លោះជាមួយគ្នា រហូតប្តីយកដំបងឫស្សី វាយលើប្រពន្ធរហូតបាត់បង់ជីវិតតែម្តង។

នៅពេលនេះនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ រីឯសពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូន រស់នៅឯស្រុកថ្មគោលចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង