ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តសាំយ៉ុង វ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

51

ខេត្តព្រៃវែង៖ រថយន្តសាំយ៉ុងមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ និងបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

នៅមុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ ២AO.៧៧៥៣ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងល្បឿនលឿន និងបានឡើងវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នា ម៉ាកហុងដា C ១២៥ ពណ៌ខ្មៅ ពាក់់ផ្លាកលេខ បាត់ដំបង ១G.៤៨៣៨ បើកបរដោយឈ្មោះ សែម គាន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង របួសបាក់ជើងឆ្វេង រួចម្ចាស់រថយន្តមិនព្រមឈប់ឡើយ ក៏បានបើករត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង