ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត យកម៉ូតូរបស់សង្សារ ឲ្យមិត្តភ័ក្រខ្ចីជិះបន្ត យកទៅបាត់

48

កំពង់ស្ពឺ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅថ្ងៃទី 19 ខែកក្កដាឆ្នាំ 2023 នេះបានចេញរបាយការណ៍ថា កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះដែលជាសង្សាររបស់ខ្លួនទើបតែស្គាល់គ្នាស្រឡាញ់គ្នាថ្មីៗជិះ ហើយបានឲ្យមិត្តភ័ក្រខ្ចីជិះបន្តយកទៅបាត់តែម្តង។ ហើយជនសង្ស័យបញ្ជូនទៅពន្ធនាគារ ខេត្តកំពង់ស្ពឺ ឃុំខ្លួនបណ្តោះអាសន្ន ។

សូមរំលឹកផងដែរថា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់សៀវ មីញ ស្ថិតនៅភូមិត្រពាំងមៀន ឃុំស្នុំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តិកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។

ជនរងគ្រោះឈ្មោះសុខ ហៀង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការីនី ទីលំនៅភូមិត្រពាំខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។

អង្គហេតុ ៖ ជនសង្ស័យ និងជនរងគ្រោះបានស្គាល់គ្នាតាំងពីខែមេសា ឆ្នាំ២០២៣ ហើយមានទំនាក់ទំនងស្រឡាញ់គ្នា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះ ហើយបានឲ្យមិត្តភ័ក្រខ្ចីជិះបន្តយកទៅបាត់តែម្តង។ ម៉ូតូម៉ាកC125 ព៍ណខ្មៅ សេរីឆ្នាំ2020 ផ្លាកលេខ ភ្នំពេញ AH.2964 ។

បច្ចុប្បន្ន ជនសង្ស័យបញ្ជូនទៅពន្ធនាគារ ខេត្តកំពង់ស្ពឺ ឃុំខ្លួនបណ្តោះអាសន្ន ។

អត្ថបទដែលជាប់ទាក់ទង