អគ្គនាយកដ្ឋានពន្ធដារ ផ្អាកការទូទាត់ប្រាក់ពន្ធ តាមអនឡាញជាបណ្ដោះអាសន្ន តាមរយៈប្រតិបត្ដិការ របស់ធនាគារ អេស៊ីលីដា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការទូទាត់ប្រាក់ពន្ធតាមអនឡាញជាបណ្ដោះអាសន្ន តាមរយៈប្រតិបត្ដិការរបស់ធនាគារ អេស៊ីលីដា ម.ក (ACLEDA BANK PLC)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា «នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ម.ក កំពុងមានបញ្ហាបច្ចេកទេសជាមួយប្រព័ន្ធបង់ប្រាក់តាមអនឡាញ។ ក្នុងអំឡុងពេលនេះ រាល់ប្រតិបត្ដិការតាមរយៈការទូទាត់របស់ធនាគារ អេស៊ីលីដា ម.ក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន»។
អគ្គនាយកពន្ធដារ នឹងជូនដំណឹងជាថ្មី នៅពេលប្រព័ន្ធបច្ចេកទេសរបស់ធនាគារអេស៊ីលីដា ដំណើរការធម្មតាឡើងវិញ៕