ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន គ.ជ.ប និងឯកអគ្គរដ្ឋទូតចិន ចុះពិនិត្យការហែក្បួន យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ នៅរាជធានីភ្នំពេញ

94

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពទូទៅ នៃការរៀបចំក្បួនដង្ហែឃោសនាស្វែងរកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ។

ផ្ដើមបេសកកម្មត្រួតពិនិត្យដំបូង លោក ប្រាជ្ញ ចន្ទ និងលោក វ៉ាង វិនធាន បានចុះទៅទីតាំងរៀបចំត្រៀមដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

គួរជម្រាបថា តាមរយៈសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃ គ.ជ.ប បានបញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី២០នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១នាក់ ដើម្បីចូលរួមសង្កេតមើលដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង