ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ដឹកនាំដង្ហែក្បួនបិទឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ក្នុងភូមិសាស្រ្តសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

105

 

ខេត្តកណ្តាល៖ ថ្ងៃទី ២១ កក្កដា ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្ត  និងជា ប្រធានក្រុមការងារ ចុះជួយ សង្កាត់កោះអន្លង់ចិន បានដឹកនាំដង្ហែក្បួនបិទឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ក្នុងភូមិសាស្រ្តសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ   ខេត្តកណ្តាល ដែលមាន បងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជាង ១០០០នាក់។

នៅក្នុងនោះដែរ លោក នុត ពុធដារ៉ា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាងអស់ ទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ អោយបានគ្រប់ៗគ្នា គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ ។

សមាជិក សមាជិកាទាំងអស់ ប្តេជ្ញាឥតងាករេ គាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាព
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង