ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តរថយន្តក្រុងសាធារណៈ ទាំងជួលគេនិងរថយន្តរដ្ឋជាង៤០០គ្រឿង ដើម្បីដឹក កម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងអំឡុងនៃការបោះឆ្នោត

163

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តរថយន្តក្រុងសាធារណៈ ទាំងជួលគេនិងរថយន្តរដ្ឋជាង៤០០គ្រឿង ដើម្បីដឹក កម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងអំឡុងនៃការបោះឆ្នោតនាថ្ងៃស្អែកទី២៣ខែកក្កដាឆ្នាំ២០២៣នេះ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យ និងសួរសុខ
ទុក្ខ បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃ ទៅស្រុកកំណើត តាមបណ្តា ខេត្ត នៅឯចំណតរថយន្ត មុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖ អនុវត្តតាមអនុសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តរថយន្តក្រុងសាធារណៈ ដើម្បីដឹក កម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងអំឡុងនៃការបោះឆ្នោតនាថ្ងៃស្អែកទី២៣ខែកក្កដាឆ្នាំ២០២៣នេះ ចំនួន១០ទីតាំងនៅក្នុងរាជធានីភ្មំពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងជាង៤០០គ្រឿងដើម្បីដឹកពួកគាត់ទៅស្រុកកំណើត ។ ក្នុងចំនួននេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជួលរថយន្តឯកជនមួយចំនួនផងដែរ ដើម្បីដឹកកម្មករ និយោជកនិងប្រជាពលរដ្ឋទៅស្រុកកំណើត នាអំឡុងពេលបោះឆ្នោតនេះផងដែរ។ ការជូលរថយន្តបន្ថែមនេះ គឺដោយសារតែ កម្មករ កម្មការនីរោងច្រនិងកម្មករក្រៅប្រព័ន្ធមានចំនួនច្រើនរហូតដល់៦០ម៉ឺននាក់ ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី មានកម្មករមួយចំនួន ពួកគាត់មិនបាន មកជិះរថយន្តក្រុងទេ ដោយសារស្ថានភាពជីវភាពពួកគាត់ ធូរធារ ដែលអាចធ្វើដំណើរដោយខ្លួនឯងបាន ហើយបងប្អូនកម្មករកម្មការិនីខ្លះទៀត ពួកគាត់អាចជិះម៉ូតូទៅស្រុកកំណើតតែម្ដង។។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុន សែន តែងតែណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តនៅការងារនេះជាប្រចាំ ពោលគឺ អោយតែមានពិធីធំៗ ដូចជាចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌ សម្តេចតែងអោយរដ្ឋបាលរាជធានីភ្នំពេញ ដឹកប្រជាពលរដ្ឋ កម្មករ កម្មការនីទៅស្រុកកំណើតដោយមិនយកប្រាក់ជានិច្ច។

គួរបញ្ជាក់ថា ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈចំនួន៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង