ចាប់ជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា កាប់បងថ្លៃ របួសធ្ងន់
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦:៤៥នាទីព្រឹក មានករណីហិង្សាដោយចេតនា (កាប់ដោយពូថៅ) នៅផ្ទះរបស់ឈ្មោះ មឿន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្ករឡើងដោយជនសង្ស័យឈ្មោះ បឿន ណុប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានកាន់ពូដៅដើរ ទៅផ្ទះរបស់ឈ្មោះ មឿន រស្មី (ត្រូវជាបងថ្លៃ)។
ពេលទៅដល់ស្រាប់តែឃើញបងថ្លៃ និងឈ្មោះ តុង ទៀង ភេទប្រុស អាយុ២៧ឆ្នាំ ព្រមទាំងជនរងគ្រោះឈ្មោះ ឈាវ រស់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា កំពុងតែជួយគ្នា ទាក់សត្វគោដើម្បីឃ្លុះ ឃើញដូននេះជនសង្ស័យក៏បានដើរកាន់ពូថៅនិងដៃសំដៅទៅរកជនរងគ្រោះឈ្មោះ ឈាវ រស់ រួចជនសង្ស័យក៏យកពូថៅដែលកាន់នឹងដៃនោះកាប់ទៅលើជនរងគ្រោះចំនួន០២ពូថៅ ត្រូវចំខ្នងខាងក្រោយចំនួន០១ពូថៅ និងត្រូវចំកជើងខាងស្ដាំចំនួន០១ពូថៅទៀត បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំក្រវាញ ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកឯជនសង្ស័យក្រោយពីប្រព្រឹត្តបទ ល្មើសរួចក៏បានកាន់ពូថៅដែលយកទៅកាប់ជនរងគ្រោះ កាន់ដើរត្រឡប់មកផ្ទះវិញ រួចក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្ដង។
ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕