ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា

131

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជា សកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នា ជ្រើសរើសអ្នកដឹកនាំជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវយ៉ាងដូច្នេះ «សូមកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី»។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។ គណបក្សទាំង ១៨នោះរួមមាន៖

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា។

ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។ ខាងក្រោមនេះជាចំនួនអាសនៈនៅតាមមណ្ឌលបោះឆ្នោតទាំង២៥រាជធានី-ខេត្ត៖

• មណ្ឌលរាជធានីភ្នំពេញ មាន ១២អាសនៈ
• មណ្ឌលខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ
• មណ្ឌលខេត្តបាត់ដំបង មាន ៨អាសនៈ
• មណ្ឌលខេត្តកំពង់ចាម មាន ១០អាសនៈ
• មណ្ឌលខេត្តកំពង់ឆ្នាំង មាន ៤អាសនៈ
• មណ្ឌលខេត្តកំពង់ស្ពឺ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពង់ធំ មាន ៦អាសនៈ
• មណ្ឌលខេត្តកំពត មាន ៦អាសនៈ
• មណ្ឌលខេត្តកណ្តាល មាន ១១អាសនៈ
• មណ្ឌលខេត្តកោះកុង មាន ១អាសនៈ
• មណ្ឌលខេត្តក្រចេះ មាន ៣អាសនៈ
• មណ្ឌលខេត្តមណ្ឌលគិរី មាន ១អាសនៈ
• មណ្ឌលខេត្តព្រះវិហារ មាន ១អាសនៈ
• មណ្ឌលខេត្តព្រៃវែង មាន ១១អាសនៈ
• មណ្ឌលខេត្តពោធិ៍សាត់ មាន ៤អាសនៈ
• មណ្ឌលខេត្តរតនគិរី មាន ១អាសនៈ
• មណ្ឌលខេត្តសៀមរាប មាន ៦អាសនៈ
• មណ្ឌលខេត្តព្រះសីហនុ មាន ៣អាសនៈ
• មណ្ឌលខេត្តស្ទឹងត្រែង មាន ១អាសនៈ
• មណ្ឌលខេត្តស្វាយរៀង មាន ៥អាសនៈ
• មណ្ឌលខេត្តតាកែវ មាន ៨អាសនៈ
• មណ្ឌលខេត្តកែប មាន ១អាសនៈ
• មណ្ឌលខេត្តប៉ៃលិន មាន ១អាសនៈ
• មណ្ឌលខេត្តឧត្តរមានជ័យ មាន ១អាសនៈ
• មណ្ឌលខេត្តត្បូងឃ្មុំ មាន ៨អាសនៈ៕

អត្ថបទដែលជាប់ទាក់ទង