ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលដែលប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺ

72

 

កំពង់ស្ពឺ ៖ បើតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ​ឆ្នាំ២០២៣នេះ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺ ។

លោកប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរ អ្នកសារព័ត៌មាន ទីកន្លែងកំណើតនៅភូមិត្នោតជ្រុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ អាសយដ្ឋានមុនពេលឃាត់ខ្លួននៅភូមិខ្លោច ឃុំត្រពាំងជោ ស្រុកឱរាំល់ ខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅភូមិផ្លោច ឃុំត្រពាំងជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៣៧ ( ស្ទួន ) នៃច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១១៦៥៩ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ។
បង្គាប់ៈ
១ – បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ ៥០ឆ្នាំ ( មានសាវតារជាតិដូចខាងលើ ) ទៅពន្ឋនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ ។
២ – បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ទទួល និងឃុំខ្លួនជននេះជាបណ្តោះអាសន្នរហូតមានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ ។
៣ – បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណះទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង