ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាណិតអ្នកដែលមិនយល់ គូសបំផ្លាញសន្លឹកឆ្នោត ខំបង្ហោះបង្ហាញមេ ដល់ជាប់ចាំមើលមេជួយឬអត់

92

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣នេះ បានថ្លែងសាលើផេកហ្វេសប៊ុកថា តាមពិតអ្នកដែលបំផុសអោយមានការបង្ហោះសន្លឹកឆ្នោតគូសបំផ្លាញតាមតេលេក្រាមក្រុម ដឹងច្បាស់ណាស់ថានេះជាទំព័រសាធារណៈដែលគេអាចមើលឃើញគ្រប់គ្នា តែគេសង្ឃឹមថាអ្នកដែលត្រូវជាប់ទោសមានយ៉ាងតិចក៏រាប់ពាន់រាប់ម៉ឺននាក់ ដែលនឹងធ្វើអោយគេមានលេសឃោសនាពីការចាប់សកម្មជនគេរាប់ពាន់រាប់ម៉ឺននាក់នោះដើម្បីធ្វើអោយរាជរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពលំបាកដោះស្រាយមួយ ។

ឯកឧត្តម បានបញ្ជាក់ថា តែមួយចំនួនគេចេះដែរ បានជាមិនបង្ហោះតាមការញុះញង់ ព្រោះដឹងថាអ្នកញុះញង់នៅក្រៅប្រទេសដេករំភើយ មកល្ហើយគូទតែអ្នកនៅក្នុងស្រុក ។ អាណិតអ្នកដែលមិនយល់ ក៏ខំបង្ហោះបង្ហាញមេ ។ ដល់ជាប់ចាំមើលមេជួយចេញលុយឬអត់ ? ហ៊ានទាយថាតែមួយរៀលក៏មិនបានជួយផង ។ មេបែបនេះ ដូចជាមិនល្អស៊ីទេ យកកូនចៅសែនផ្នូរអញ្ចឹង !៕

អត្ថបទដែលជាប់ទាក់ទង