ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យ៤នាក់រងរបួស

107

 

កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១៧នឹង៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួស។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត មួយគ្រឿង ម៉ាកTOYOTA (ស្វិត) ពណ៌ស ពាក់ផ្លាកលេខ គ97.12 ភព2 បើកបរ ដោយឈ្មោះ ស៊ូ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏បានទៅពារម៉ូតូមួយគ្រឿងម៉ាកHONDA 125 ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 1JO.6285 ( ក្នុងដំណើរស្របទិសគ្នា ) បើកបរ ដោយឈ្មោះ លន់ ហេងឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ៣នាក់ ទៀត ១/ ឈ្មោះ ណូន ស្រីតូច ភេទស្រីអាយុ៣៩ឆ្នាំ (ប្រពន្ធ) ២ / ឈ្មោះ សៀងអេង ភេទស្រី អាយុ៧ឆ្នាំ ( កូន ) ៣ / ឈ្មោះសៀង អ៊ី ភេទស្រី អាយុ ២ឆ្នាំ( កូន ) បណ្ដាលឲ្យរងរបួសប្រពន្ធនិងកូនទាំងបីនាក់។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង និងបញ្ជូនអ្នករងរបួសទៅ សង្គ្រោះនៅមន្ទីរពេទ្យ អ្នកបើកបររថយន្ត ត្រូវបាននាំខ្លួន ទៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក ដើម្បីធ្វើកាសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងបានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ៕

អត្ថបទដែលជាប់ទាក់ទង