អគ្គិភ័យឆាបឆេះហាងលក់គុជខ្យង នៅខណ្ឌបឹងកេងកង ខូចខាតផ្ទះជាន់ទីបីទាំងស្រុង
ភ្នំពេញ៖ នៅវេលាម៉ោង ០៥:៣៥ នាទីព្រឹក ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅផ្លូវ៣៦០ផ្ទះលេខ១៣៥ DEo -E ក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំង ម៉ៅ តារា ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គុជខ្យង ។
មូលហេតុនៃអគ្គិភ័យ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។អគ្គិភ័យបណ្ដាលឱ្យខូចខាតសម្ភារៈ ឆេះខូចខាត់សំភារះប្រើប្រាស ក្នុងផ្ទះជាន់ទី០៣អស់ទាំស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
កងកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០៧ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ ម៉ែត្រគូប ។