ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល
កំពង់ស្ពឺ ៖ ថ្ងៃទី២៨កក្កដា២០២៣ វេលាម៉ោង១៧និង៣០នាទី កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ទឹកភ្លៀងបានបន្ដជន់លិចលេីកំណាត់ផ្លូវជាតិលេខ៤ ។
កងកម្លាំងនគរបាលចរាចរណ៍ស្រុកភ្នំស្រួច និងកំលាំងនគរបាលចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំពុងយកចិត្ដទុកដាក់សម្រួលចរាចរណ៍ បញ្រ្ចាសរថយន្ដធន់ធ្ងន់ដេីម្បីរក្សាគុណភាពផ្លូវនិងបញ្ហាគ្រោះថ្នាក់ផ្សេងៗ កេីតឡេីងជាយថាហេតុ ។
តាមការព្យាករណ៍ ឧតុនិយមនៃក្រសួងធនធានទឹក ប្រកាសថាកម្ពុជារងឥទ្ធិពលប្រព័ន្ធសំពាធទាប គឺព្យុះទីហ្វុង ឈ្មោះ Doksuri ដុកស៊ូរី កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន បង្កអោយមានភ្លៀងធ្លាក់ពីថៃ្ង ២៨ កក្កដា រហូតដល់ថៃ្ង ០១ សីហា ២០២៣ ព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់៕