សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល។
ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។