ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅកម្ពុជា ឆ្នាំ២០២៦

43

 

ភ្នំពេញ៖ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។ នេះតាម Facebook ផ្លូវការសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

គួរជម្រាបថា ភាគីកម្ពុជាបានឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើស ប្រទេសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នាឆ្នាំ២០២៦ខាងមុខ។

ការបោះឆ្នោតនេះធ្វើឡើងក្នុងសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោកនៅប្រទេសស៉ីប (Cyprus) ខណៈប្រតិភូកាយឫទ្ធិកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

នៅក្នុងសន្និបាតនោះក៏មានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្នុងនោះមានប្រទេសចំនួន៣ដែលជាឈរជាបេក្ខភាពក្នុងការបោះឆ្នោត​នេះ រួមមាន​៖ កម្ពុជា ហ្កាណា និងទុយណេស៊ី ហើយទីបំផុត កម្ពុជាក៏បានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី៕

អត្ថបទដែលជាប់ទាក់ទង