នគរបាលខណ្ឌប្ញស្សីកែវ ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ០១ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១: ០០នាទីរំលងអាធ្រាត្រ កំលាំងជំនាញខណ្ឧ និងប៉ុសិ្តបានធ្វើការបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកំលាំងជំនាញខណ្ឌប៉ុសិ្តបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្ឦោះ វ៉ាន់ សែលថា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅផ្ទះជួលក្រុម៨ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
សម្ភារៈដកហូត ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១០ កញ្ចប់ថង់តូច, ប្រអប់ជ័រសំរាប់ដាក់គ្រឿងញៀន, ទូរសព័្ទដៃចំនួន០១គ្រឿងម៉ាកOPPO ។
នៅចំពោះមុខកំលាំងជំនាញខណ្ឌ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕