ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីកាកោះហៅ លោក កង វង ចៅសង្កាត់ចោមចៅទី១ ករណីហិង្សាទៅលើភរិយា

118

 

រាជធានីភ្នំពេញ ៖ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាកោះទៅលើឈ្មោះ កង វង ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ ជាចៅសង្កាត់ចោមចៅ១ មានទីលំនៅផ្ទះ លេខ៣ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (បន្ទប់ ង ជាន់ទី២) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣ រសៀល ដើម្បីសាកសួរ និងស្តាប់ចម្លើយ ។

អំពីដំណើររឿង តាមរបាយការណ៍សំយោគលេខ ១៥២ ២៣\រ ប ក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានកសាងសំណុំរឿងដែលមានដើមបណ្តឹងឈ្មោះ វង់ សុធារ៉ា ភេទស្រី អាយុ២៤ ឆ្នាំ ប្តឹងឈ្មោះ កង វង ពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។
សាម៉ីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើទៅជាមួយផង ប្រសិនបើមាន ។ ប៉ុន្តែដល់ថ្ងៃកំណត់ ចុងចម្លើយឈ្មោះ កង វង មិនបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទេ នោះបើតាមការបញ្ជាក់ពីតំណាងអយ្យការ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។ តំណាងអយ្យការបន្ថែមថា រឿងចូល មិនចូលជាសិទ្ធិរបស់ជនសង្ស័យ តែនីតិវិធីរបស់ស្ថាប័នអយ្យការ ដីកាកោះលើកទី១ មិនចូលខ្លួន ចេញដីកាកោះលើកទី២ ហើយបើដីកាកោះលើកទី២ មិនចូលខ្លួនទៀតទេ តំណាងអយ្យការ និងចេញដីកាបញ្ជាឲ្យចូលខ្លួន (ដីកាបញ្ជាឲ្យចូលខ្លួនមានអានុភាព ស្មើនិងនាំខ្លួន) ។ ដូច្នោះមានតែរង់ចាំមើល តើចុងចម្លើយពាក់ពន្ធអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ដែលលោក កង វង ចៅសង្កាត់ចោមចៅ១ រងនូវបណ្តឹងរបស់ភរិយានោះតទៅទៀត តើចូលឬ មិនចូល ៕

 

អត្ថបទដែលជាប់ទាក់ទង