ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ជិះម៉ូតូពីភ្នំពេញឆ្ពោះទៅខេត្តកែប ដើម្បីចាក់សម្លាប់គូរកំណាន់ចិត្ត រងរបួសធ្ងន់

130

 

ខេត្តកែប ៖ ករណីប៉ុនប៉ងមនុស្សដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងនៅភូមិភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ក្រោយពីពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណកម្រិតធ្ងន់ បានចុះទៅដល់កន្លែងកើតហេតុចំណុចទល់មុខផែចាស់លើកំណាត់ផ្លូវខេត្តលេខ៣៣Aស្ថិត នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ជនសង្ស័យឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ ៣៧ ឆ្នាំមុខរបរ លាងម៉ូតូរស់នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ បានបើកម៉ូតូតាមពីក្រោយរួចដកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាគូរកំណាន់ចិត្ត ឈ្មោះខៀវ ផាន់ណា ភេទស្រី អាយុ៣៤ឆ្នាំមុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូចូលមកស្នងការដ្ឋាននគរបាលខេត្តកែបដោយខ្លួនឯងដើម្បីឆ្លើយសារភាពជូនសមត្ថកិច្ចថានៅថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១រសៀល ខ្លួនបានបើកម៉ូតូចេញពីផ្ទះម្នាក់ឯងមកដល់ផ្សារបឹងត្របែក ក៍ចូលទិញកូនកាំបិតមុខស្រួចមួយដើម ក្នុងគោលបំណងយកមកចាក់គូរកំណាន់ចិត្ត ឲ្យស្លាប់ ពេលទិញរួចខ្លួន ក៏បើកម៉ូតូមកដល់កែបវេលាម៉ោ៥ជាងល្ងាច ហើយក៏ចូលផឹកការហ្វេនៅការ៉ាសសាំងតូតាល់ ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកែប រហូតដល់ម៉ោង៦ជាងយប់ ខ្លួនក៏បានបើកម៉ូតូចេញទៅឃ្លាំមើលគូរកំណាន់ចិត្ត របស់ចេញពីផ្ទះនៅពីខាងកើតសាលាសង្កាត់កែប ចំងាយប្រហែល៥០ម៉ែត្រ ចាំរហូតដល់ម៉ោង៧និង២០នាទីយប់ ខ្លួនក៏បានឃើញគូរកំណាន់ចិត្តបើកម៉ូតូចេញពីផ្ទះម្នាក់ឯង ខ្លួនក៏បានបើកម៉ូតូតាមពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើ ក៏ដកកូនកាំបិតមុខស្រួចចាក់ត្រូវ ចំពីក្រោយខាងឆ្វេង មួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះខាងលើត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបន្តសង្គ្រោះដល់ទីក្រុងភ្នំពេញ។

បច្ចប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង