ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអាល្លឺម៉ង់និងផ្តល់ជំនួយជាង ២លានដុល្លារ សម្រាប់គម្រោងបោសសម្អាត មីនក្នុងខេត្តចំនួន៣ នៅកម្ពុជា

50

 

ភ្នំពេញ៖រដ្ឋាភិបាលអាល្លឺម៉ង់និងផ្តល់ជំនួយជាង ២លានដុល្លារ សម្រាប់គម្រោងបោសសម្អាត មីនក្នុងខេត្តចំនួន៣ នៅកម្ពុជា ។
អង្គភាពស៊ីម៉ាក់ និងអង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងសហប្រតិបត្តិការ គម្រោងបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា» ជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលទទួល បន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងលោកRune Kristia n Dale-Andresen ប្រធានអង្គការ NPA ប្រចាំប្រទេសកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន ២,១០០,០០០ដុល្លារអាម៉េរិក ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់អនុវត្តន៍កិច្ចប្រតិបត្តិការ បោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ១,៦០០ ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជ រដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕ សំរិត

អត្ថបទដែលជាប់ទាក់ទង