ភ្ញៀវទេសចរដែលមានបំណង មកលេងតំបន់ទេសចរណ៍ភ្នំខ្នងផ្សា សូមផ្អាកមួយរយៈ ដោយផ្លូវជន់លិចដោយជំនន់ទឹកភ្លៀង
កំពង់ស្ពឺ៖ រដ្ឋបាលស្រុកឱរ៉ាល់ បានចេញសេចក្តីជូនដំណឹងដល់ភ្ញៀវទេសចរដែលមានបំណងមកលេងតំបន់ទេសចរណ៍ភ្នំខ្នងផ្សា និងប្រជាពលរដ្ឋនៅតំបន់នេះ មេត្តាជ្រាបថា បច្ចុប្បន្នកំណាត់ផ្លូវជាតិ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិចដោយជំនន់ទឹកភ្លៀងដោយកន្លែង ដូចជានៅចំណុចស្ពានអូរអញ្ចា អូរស្រីចាំ និងស្ពានតាំងបំពង់ ដូចនេះដើម្បីធានាបាននូវ សុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុចំពោះភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ។
រដ្ឋបាលស្រុកឱរ៉ាល់ សូមអំពាវនាវឱ្យផ្អាកការចរាចរឆ្លងកាត់កំណាត់ផ្លូវខាងលើ ជាបណ្តោះអាសន្នសិនចំពោះយានយន្តគ្រប់ប្រភេទ៕