ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដដឹកកម្មកររោងចក្រ រេចង្កូតក្រឡាប់ធ្លាក់ផ្លូវកៅស៊ូ នៅចំណុចភូមិទ្រា របួសធ្ងន់-ស្រាលជាច្រើននាក់

67

 

កំពង់ស្ពឺ៖ ព័ត៌មានបឋម នៅព្រឹកថៃ្ងសៅរ៍ទី០៥ខែសីហាឆ្នាំ២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង មានរថយន្ដ1គ្រឿងហ៊ីយិនដាយ ពណ៌ស គ្មានផ្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង៧០នាក់ ។

ស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ពីមូលហេតុ ៖ រថយន្ដបើកបរ បាត់ម្ចាស់ការ ដោយធ្វើដំណើរពីទិសខាងជើង-ទៅត្បូង មកដល់ចំណុចផ្លូវកោង រថយន្ដបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ស្រែ ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង អ្នករងរបួសមានចំនួនជាង៣០នាក់ ធ្ងន់-ស្រាល ខណៈពេលនេះសមត្ថកិច្ចនគរបាលបានកំពុងជួយសម្រួលនិងសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន-រដ្ឋ សង្រ្គោះបន្ទាន់ ៕

 

អត្ថបទដែលជាប់ទាក់ទង