កម្លាំងជំនាញ បញ្ជូនជនសង្ស័យ០២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។
សូមរំលឹកថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ(ជាជនជាតិវៀតណាម)ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វើការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមាន៖
១. ឈ្មោះ ម៉ក់ សុវណ្ណាឌី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(អ្នកបើក)
២. ឈ្មោះ ខែម វិរះពិទូរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ដៃដល់)
សំភារ:ដកហូតមាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1JS-9473(របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលើ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕