ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី រងគ្រោះដោយរថយន្តក្រឡាប់

61

 

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី ចំនួន ៥១នាក់ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ-កម្មការិនី ១គ្រឿង ម៉ាកហ៊ីយិនដាយ បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ កាលពីវេលាម៉ោង ៥និង ៥៧នាទីព្រឹក លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលដោយមិនអស់ប្រាក់ ដោយ ប.ស.ស នៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកឧត្ដមសេនីយ៍ទោ សម សាមួន ចេញបញ្ជាអោយសមត្ថកិច្ចតាមចាប់អ្នកបើកបររថយន្តដឹកកម្មករ កម្មការិនី ក្រឡាប់ផ្ងារជើងនៅឃុំព្នាយ ស្រុកសំរោងទង យកមកទទួលខុសត្រូវនិងចាត់ការតាមនីតិវិធី។ កម្មករ កម្មការិនី រងរបួសដោយការក្រឡាប់ឡានត្រូវបានសមត្ថកិច្ចនគរបាលសហការបញ្ជូនទៅសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យ។

ក្រោយហេតុការណ៍បង្កគ្រោះថ្នាក់ខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យជំនាញចរាចរណ៍ និងអធិការនគរបាលស្រុកសំរោងទង សហការស្រាវជ្រាវរកបុគ្គលជាអ្នកបើកបរ មកទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានបង្កឡើង អោយមានការខូចខាតនិងរងរបួសធ្ងន់ស្រាល ដល់បងប្អូនកម្មករ កម្មការិនី បន្ថែមទោសទណ្ឌ និងលើច្បាប់ចរាចរណ៍បន្ថែម តើអ្នកបើកបរត្រូវទទួលបែបណារាល់ការប្រព្រឹត្ដ និងបង្កអោយមានព្យសនកម្មដល់អ្នក
ដំណើរដែលផ្ញើវាសនាលើខ្លួន។ អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ គួរតែចូលខ្លួនមកដើម្បីគេចពីការទទួលខុសត្រូវ។

តាមទិន្នន័យដែលទទួលបាន សរុបកម្មកររងរបួសមានចំនួន ៥១នាក់ ប្រុស ១៧នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ០៨នាក់ ប្រុស ០២នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង