ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបជនសង្ស័យចំនួន ១៦នាក់ ក្នុងករណីធាក់ប្លន់យកម៉ូតូ

65

 

កំពង់សឺ : នៅថ្ងៃទី០៤ខែសីហា២០២៣ អនុវត្តន៍តាមការដឹកនាំរបស់ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការ
សម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យចំនួន១៦នាក់ ក្នុងករណីធាក់ប្លន់យកម៉ូតូ នៅខេត្តកំពង់ស្ពឺ ខេតកណ្តាល ភ្នំពេញ ដូចមាននៅរបាយការណ៍ខាងក្រោម:

-កាលពីថ្ងៃទី០៤.សីហា.២០២៣ វេលាម៉ោង២៣ និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះKm36-37 ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីលួចដោយស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ប្រើវែកឆា(ដែកពណ៌ស)។ជនរងគ្រោះឈ្មោះម៉ុកសុរិនភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរកម្មកររោងចក្រ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំង ឆ្ពោះមកផ្ទះតាមផ្លូវទន្លេកន្ទិល ចេញមកផ្លូវជាតិលេខ៤ បត់មកកើត មកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកគៀ ហើយធាក់ឲដួលរងរបួសដៃស្តាំ និងក្បាលជង្គង់ទាំងសងខាងរួចយកម៉ូតូជិះគេចខ្លួនទៅទិសខាងកើត។ បាត់បង់:ម៉ូតូHONDAC125ស៊េរី2020ឡើង2022ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1Q.2048 លេខតួ.ម៉ាស៊ីន 5716642 ។

ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទង ដេញតាមនិងឃាត់ខ្លួនជនសង្ស័យ២នាក់:
១.ឈ្មោះឃឿន សុឃន់ ភេទប្រុស១៧ឆ្នាំស្រុកកំណើត:ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ លំនៅផ្ទះជួល សឡា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះហូ សុខហេងរតន:ហៅទី ១៦ឆ្នាំស្រុកកំណើត:ភូមិ.ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ លំនៅផ្ទះជួល ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ដកហូតម៉ូតូScoopy.iស៊េរី២០១៧ពណ៌ស ស្លាកលេខព្រៃវែង1M.2719 (ម៉ូតូធ្វើសកម្មភាព) វែកឆាដែក១។

-នៅថ្ងៃទី០៥.សីហា.២០២៣បានសហការជាមួយនគរបាលខណ្ឌសែនសុខ បន្តឃាត់បក្ខពួក:
១.ឈ្មោះហៀង ហុង ភេទប្រុសអាយុ១៧ឆ្នាំ ស្រុកកណើត:សង្កាត់.ខណ្ឌស្ទឹងមានជ័យលំនៅ:ភូមិសឡា សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ ដកហូត:ទូរស័ព្ទម៉ាកVivo
២.ឈ្មោះចិន វាសនាភេទប្រុសអាយុ១៧ឆ្នាំ ស្រុកកំណើត:សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លំនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខណ្ឌសែនសុខ
៣.ឈ្មោះណុច បញ្ញា ហៅនីនភេទប្រុសអាយុ១៧ឆ្នាំ ស្រុកកំណើត:ភូមិ៤ សង្កាត់ទំនប់ទឹក លំនៅភូមិ.សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៤.ឈ្មោះកែវ ប៊ុនថាត់ ភេទប្រុស១៧ឆ្នាំ ស្រុកកំណើត:ភូមិបឹងធំ ឃុំបែកចាន លំនៅផ្ទះជួលភូមិ.សង្កាត់អូរបែកក្អម ឃាត់ខ្លួននៅផ្ទះជួល ភូមិអូរបែកក្អមសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ដកហូតវត្ថុតាង:ម៉ូតូចំនូន៣គ្រឿង:
១.C125ស៊េរី២០២២ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ1V.1986(ម៉ូតូជនរងគ្រោះ)
២.C125ស៊េរី២០១៩ពណ៌ខ្មៅ ផ្លាកលេខ
កំពង់ស្ពឺ1M.3024(ម៉ូតូជនរងគ្រោះ)ដោះដូរគ្រឿង ។
៣.C125ស៊េរី២០០៧ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1X.2622

ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពប្លន់នៅកំពង់ស្ពឺ៤លើក នៅខណ្ឌដង្កោ១លើក នៅរង្វង់មូលគួរស្រូវ១លើក។
៥.ឈ្មោះបែត សៀវម៉ី ភេទស្រីអាយុ១៧ឆ្នាំនៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោងខេត្តតាកែវ ។
៦.ឈ្មោះម៉ុន ឡេងអាន ហៅឡេង ភេទស្រីអាយុ១៧ឆ្នាំ នៅផ្ទះជួល ភូមិ.សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ភ្នំពេញ)
៧.ឈ្មោះជិន សំណាង ភេប្រុសអាយុ១៨ឆ្នាំនៅផ្ទះជួលភូមិ.សង្កាត់អូរបែកក្អម
៨.ឈ្មោះថាច់ វិន ភេទប្រុសអាយុ១៣ឆ្នាំ នៅផ្ទះជួលភូមិ.សង្កាត់អូរបែកក្អម ។ ទាំង៤នាក់សមគំនិតក្នុងអំពើប្លន់។

បានឃាត់ខ្លួន៦នាក់ផ្សេងទៀតដែលជួលផ្ទះនៅភូមិអូរបែកក្អម :
១.ឈ្មោះឆែម ចេត ភេទប្រុសអាយុ១៧ឆ្នាំស្រុកកំណើត:ស្រុកពញាឮ ខេត្តកណ្តាល លំនៅ (មិនពិតប្រាកដ)
២.ឈ្មោះធន់ ណារិទ្ធ ភេទប្រុស ១៧ឆ្នាំ ស្រុកកំណើត:ស្រុកពញាឭ ខេត្តកណ្តាល លំនៅ (មិនពិតប្រាកដ)
៣.ឈ្មោះជុន ណាវ៉ា ភេទប្រុសអាយុ១៧ឆ្នាំ ស្រុកកំណើត:ស្រុកពញាឭ ខេត្តកណ្តាលលំនៅ(មិនពិតប្រាកដ)

ដកហូត:ម៉ូតូC125ស៊េរី២០២៣ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1KF.5625 គ្មានកុងទ័រ គ្មានក្បាំង ។

ចម្លើយសារភាព:
-ប្លន់ម៉ូតូនៅក្រុងឩដុង្គម៉ែជ័យ ១លើក
-ប្លន់ម៉ូតូនៅស្រុកពញាឭ ១លើក
-នៅខណ្ឌព្រែកព្នៅ១លើក
-នៅទំនប់កបស្រូវ១លើក
-នៅវិមានឈ្នះៗ ១លើក និងនៅកន្លែងផ្សេងទៀត។

៤.ឈ្មោះហុង ឌីណារ៉ាក់ ហៅពេជ្រ១៦ឆ្នាំនៅភូមិសឡា សង្កាត់ស្ទឹងមានជ័យ១
៥.ឈ្មោះរិទ្ធ សុវណ្ណារាជ ភេទប្រុស១៦ឆ្នាំនៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៤
៦.ឈ្មោះគង់ សម្បត្តិ ហៅជ្រូក ១៦ឆ្នាំនៅផ្ទះជួលភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៤។ ទាំង៣នាក់សមគំនិតក្នុងអំពើប្លន់។

សរុបក្នុងលទ្ធផលកិច្ចប្រតិបត្តិការទាំង២ករណី បានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់(ស្រី២នាក់)។ ដកហូតម៉ូតូ៥គ្រឿងម៉ូតូជនរងគ្រោះ២គ្រឿង កាំបិតបុ័ងតោ១ វែកឆាដែក១។ ជនសង្ស័យទាំង១៦នាក់បានឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធីនៅថ្ងៃទី០៦ខែសីហា២០២៣៕

អត្ថបទដែលជាប់ទាក់ទង