ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣

95

 

ភ្នំពេញ ៖ ​ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាពាណិជ្ជករ អ្នកនាំចូល និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលសិប្បកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា តំបន់ដេលី្ល ប្រទេសឥណ្ឌា។​​

​ពិព័រណ៍ IHGF Delhi លើកទី ៥៦ (សរទរដូវ) ឆ្នាំ២០២៣ នឹងបង្ហាញពីជម្រើសដ៏សម្បូរបែប និងសហសម័យនៃផលិតផលគ្រឿងសង្ហារិមជាង 2000​មុខ និង 300ម៉ូដ ដែលកំពុងពេញនិយម ទៅលើ ១៤ប្រភេទផលិតផល​ផ្សេងៗ គ្នាសម្រាប់ប្រើប្រាស់តុបតែងផ្ទះ ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសាលារៀន និងមានគ្រឿងបរិក្ខាសង្ហារិមផ្សេងៗ​ ទៀតដែលផលិតចេញពីប្លាស្ទិក កាកអំពៅ និងឫស្សី សម្រាប់អ្នកនាំចូល អ្នកលក់ដុំ អ្នកលក់រាយ និងអ្នក ជំនាញរចនាដែលមកពីបណ្តាប្រទេសផ្សេងៗ។ យោងតាមការបោះពុម្ពផ្សាយលើកចុងក្រោយនៃ ពិព័រណ៍ IHGF Delhi ដែលបានប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះមានអ្នកទស្សនាជាង ៧០០០នាក់ មកពីបណ្តាប្រទេសជាង ១០០ និងមានអាជីវកម្មសរុបជាទឹកប្រាក់ជាង ៤២៥ លានដុល្លារអាមេរិក។

អត្ថបទដែលជាប់ទាក់ទង