ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំលឹករឿងចាស់អំពីបុរសឈ្មោះ ទេព ភាឡី ហៅ លីញ កាលពី៦ឆ្នាំមុនប្រព្រឹត្តប៉ះចំលើស្រី្តជាជនជាតិបារាំងហើយ ពេលនេះក៏ប្រព្រឹត្តិប៉ះចំលើស្រ្តីជាជនជាតិបារំាងដូចគ្នាម្តងទៀត

47

បាត់ដំបង៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបារាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល ។

ជនសង័្សយរូបនេះត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង ក្រោយពីបានឃាត់រខ្លួន និង រកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជនរងគ្រោះវិញ។

នៅពេលចេញពីពន្ធនាគារវិញ នាទៀបភ្លឺថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៣ បុរសរូបនេះ បានប្រព្រឹត្តិសកម្មភាពល្មើសជាថ្មីម្តងទៀត ទៅលើស្រី្តជាជនបរទេស ជនជាតិ បារាំងជាថ្មីម្តងទៀត ហើយត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានម្តងទៀត ។ សរុបជារួមគឺគាត់មិនមានការកែប្រែនូវសកម្មភាពល្មេីសរបស់គាត់ទេ៕

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam

Processed with Rookie Cam
អត្ថបទដែលជាប់ទាក់ទង