ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ទូរស័ព្ទ និងកម្លាំងសន្តិសុខរបស់មន្ទីរពេទ្យ ចាប់ជនសង្ស័យ២នាក់ ជំនាញលួចទូរស័ព្ទតាមមន្ទីរពេទ្យ

49

 

ភ្នំពេញ ៖ នៅម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពចូលលួចយកទូរស័ព្ទ ក្នុងមន្ទីពេទ្យព្រះកុសមៈ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈពេលធ្វើសកម្មលួចទូរស័ព្ទ ពីបងប្អូនអ្នកជំងឺបានចំនួន២គ្រឿង ត្រូវបានកម្លាំងសន្តិសុខ របស់មន្ទីរពេទ្យធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទួលគោក។

ជនសង្ស័យទី១ មានឈ្មោះ ទ្រី សុភ័ស ភេទប្រុស អាយុ ៣០ឆ្នាំ និងទី២ ឈ្មោះ ទូច វាសនា ភេទប្រុស អាយុ ១៨ ឆ្នាំ បានធ្វើកម្មភាពលួចទូរស័ព្ទម៉ាក អូប៉ូ និង រៀលមី។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃាត់ខ្លូនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង