ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវ លក់តម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,៧០០រៀល ចាប់ពី១១ដល់២០ ខែសីហា ឆ្នាំ២០២៣
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧០០រៀល ក្នុង១លីត្រ៕ សំរិត