ឃាតករលបបាញ់ពីរនាក់ប្ដីប្រពន្ធ ស្លាប់ ពេលកំពុងដេកនៅក្រោមផ្ទះ នៅស្រុកខ្សាច់កណ្ដាល
កណ្ដាល ៖ ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ២នាក់ដែលជាអ្នករកស៊ីចិញ្ចឹមទា ត្រូវបានឃាតករលបបាញ់បណ្ដាលឱ្យស្លាប់ នៅក្រោមផ្ទះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង៣០នាទីព្រឹកទី១២ ខែសីហាឆ្នាំ២០២៣។
ជនរងគ្រោះ ប្ដី ឈ្មោះ ម៉ុច ម៉ៅ និងប្រពន្ធឈ្មោះ គល់ ហាន់។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងថា ពិតជាមានករណីឃាតកម្មបា.ញ់សម្លា.ប់ជនរងគ្រោះពិតប្រាកដមែន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។
ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចពុំទាន់បញ្ជាក់អំពីមូលហេតុ នៃឃាតកម្មនេះនៅឡើយ៕
