ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយឆក់ទូរស័ព្ទពីនារីម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥

84

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ ចំនួន២នាក់ (ស្រីម្នាក់ ប្រុសម្នាក់) ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដេញតាមឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីនារីម្នាក់កំពុងជិះកង់ កាលពីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ សាន ស្រីមាន អយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៩៩ ក្រុមទី៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ចំណែកជនសង្ស័យទាំង២នាក់ មាន ឈ្មោះ ចក់ ពុធ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅ បន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន) និង ឈ្មោះ អ៊ុយ ស្រីម៉ុច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ បន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន) ។

សម្ភារៈដកហូតរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1D-7921 និងទូរស័ព្ទចំនួន២គ្រឿង ត្រូវបានប្រគល់អោយជនរងគ្រោះ វិញហើយ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ៖ នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះកង់តាមបណ្ដោយផ្លូវជាតិលេខ៥ដោយបានទុកទូរស័ព្ទនៅក្នុងកន្ត្រកកង់ខាងមុខ ពេលជិះដល់ចំណុចក្រុមទី០៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមកជិតជនរងគ្រោះ ហើយធ្វើសកម្មភាពលូកយកទូរស័ព្ទរបស់ជនរងគ្រោះ ដែលទុកនៅក្នុងកន្ត្រកកង់ បានសម្រេចហើយក៏ជិះរត់គេចខ្លួន ពេលនោះជនរងគ្រោះក៏បានស្រែកថាចោរៗ ភ្លាមៗ កម្លាំងជំនាញខណ្ឌប៉ុស្ដិ៍កំពុងតែល្បាត ឃើញ ក៏ប្រដេញចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង នៅចំណុចផ្លូវបេតុង ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ហើយយកមកកាន់ប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ច បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ កំពុងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង