ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត អេង ចំរើន ចាត់ឱ្យក្រុមការងារនាំយកអំណោយរបស់ សមាគមយុវជនក្រុម៨ ជូនប្រជាពលរដ្ឋមានជីភាពខ្វះខាតចំនួន៥គ្រួសារ

74

ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បានចាត់ ឯកឧត្តម គង់ សីលា ដឹកនាំក្រុមការងារ សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះ​សួរ​សុខទុក្ខ​ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ០៥ គ្រួសារ រស់នៅតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង និង ខេត្តព្រះសីហនុ។

នាឱកាសនោះឯកឧត្តម គង់ សីលារួមទាំងក្រុមការងារក៏បានពាំពាក្យផ្ដាំផ្ញើការសួរសុខទុក្ខរបស់ ឯកឧត្តម​បណ្ឌិត​ ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏បាននាំយកអំណោយដ៏ថ្លៃថ្លា​របស់ ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ពលរដ្ឋបានដែលមានជីវភាពខ្វះខាតផងដែរ។

ជាមួយគ្នានោះឯកឧត្តម គង់ សីលារួមទាំងក្រុមការងារក៏បានលើកឡើងបន្ថែមទៀតថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៣ឆ្នាំមក
ហើយ និងបានចូលរួមជួយប្រជាពលរដ្ឋនៅជនបទដូចជា ជួសជុលផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក
ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ ក្នុងគោលបំណងរួមគឺ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុង ចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើន
សេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង