ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់

105

 

ភ្នំពេញ ៖ នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់ និងសំណូមពរដល់ សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យនិងអនុវត្តន៍តាមច្បាប់រាល់បទល្មើសរបស់ជនទាំងនោះ។

នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធម៌ របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់ខ្ញុំបាទផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ បានប្រកាសបដិសេធនិងសំណូមពរដល់ សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យនិងអនុវត្តន៍តាមច្បាប់រាល់បទល្មើសរបស់ជនទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង