ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯ.ឧ កិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងទៅទីក្រុងញូយ៉កមុនគេក្នុងក្របខណ្ឌUN ប៉ុន្ដែពលរដ្ឋគាំទ្រទោះ ទៅប្រទេសណាក៏ដោយ ឱ្យតែបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា

169

 

ភ្នំពេញ៖ ឯ.ឧ កិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងទៅទីក្រុងញូយ៉កមុនគេក្នុងក្របខណ្ឌUN ប៉ុន្ដែពលរដ្ឋគាំទ្រទោះ ទៅប្រទេសណាក៏ដោយ ឱ្យតែបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា។ អ្នកជំ នាញផ្នែកវិទ្យាសាស្ត្រនយោបាយ បាន យល់ឃើញថា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការ ឯ.ឧ កិត្ដិទេសាភិ បាលបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងអញ្ជើញទៅទីក្រុងញូយ៉កមុនគេ ក្នុងក្របខណ្ឌចូលរូមសន្និបាតអង្គការសហប្រជាជាតិ។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្ដនយោបាយ ក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់ឯ.ឧកិត្ដិទេសាភិបាល ហ៊ុន ម៉ាណែត ទៅប្រទេសណាក៏ដោយ ឱ្យតែបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា។

ក្នុងកិច្ចពិភាក្សាជាមួយកម្ពុជា នៅថ្ងៃទី១០ ខែសីហា ២០២៣ កន្លង ទៅនេះលោកបណ្ឌិត ដៀប សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លើកឡើងថា តាមកាលបរិច្ឆេទ នាយករដ្ឋមន្ដ្រី កម្ពុជា ហ៊ុន ម៉ាណែត អាចនឹងទៅទីក្រុងញូយ៉ក ដើម្បីចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
ឯ.ឧទេសាភិបាលបណ្ឌិត មើលឃើញថា បើទោះបីជាដំណើរទៅកាន់ ទីក្រុងញូយ៉ក នេះ ក្នុងនាមក្របខណ្ឌអង្គការសហប្រជាជាតិក៏ដោយ ក៏ប៉ុន្ដែ ឯ.ឧទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏នឹងអាចមានជំនួបផ្សេងៗជាមួយភាគីអាមេរិក ឬភាគីជាមិត្តនានា នៅលើទឹកដីសហរដ្ឋអាមេរិក នោះដែរ ។

លោកបណ្ឌិត ដៀប សុផល ក៏បានបង្ហាញការស្វាគមន៍ចំពោះ នាយករដ្ឋមន្ដ្រី
ហ៊ុន ម៉ាណែត ក្នុងការធ្វើដំណើរទស្សនកិច្ចទៅបរទេស ដើម្បីទំនាក់ទំនងជាមួយប្រទេសនានា នៅលើពិភពលោក ក៏ដូចជាដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងកម្ពុជា និងប្រទេសជាមិត្ត។
ដូចគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ភាគីកម្ពុជា ដឹកនាំដោយ ឯ.ឧកិត្ដិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ក៏បានត្រៀមរួចរាល់ហើយសម្រាប់ការអញ្ជើញទៅចូលរួមសន្និបាតរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខនេះ ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ ត្រូវបានលោកបណ្ឌិតយង់ ពៅ លើកឡើងថា កម្ពុជានៅតែរក្សាគោលនយោបាយបរទេសផ្កាចម្រុះពណ៌ ដោយមិនលម្អៀងទៅលើ ប្រទេសណាមួយឡើយ។ ប៉ុន្តែលោកបណ្ឌិត បានបញ្ជាក់ថា ទៅប្រទេសណាក៏ដោយ ឱ្យតែបានប្រយោជន៍ដល់កម្ពុជា ខណៈកម្ពុជា ក៏ត្រូវមើលទៅលើកម្រិតនៃកិច្ចសហប្រតិបត្តិការប្រទេសដៃគូនោះផងដែរមិនចេះតែទទួលយកដោយមិនបានពិចារណានោះទេ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង