ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចេកទេស ដាំស្មៅចំណីសត្វ គោជាគន្លឹះធ្វើឱ្យការចិញ្ចឹម បំប៉នយកសាច់ ទទួលបានផលខ្ពស់

48

ភ្នំពេញ៖ អ្នក បច្ចេកទេសនិងការដាំស្មៅចំណី សត្វគោ ជាគន្លឹះធ្វើឱ្យការចិញ្ចឹម បំប៉នយកសាច់ ទទួលបានទទួលផលខ្ពស់ និងរួមចំណែកកាត់បន្ថយបញ្ហាប្រឈម ក្នុងផលិតកម្ម ។
លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថ្ងៃទី២៩ សីហា ២០២៣ នេះថា៖ នៅឆ្នាំ២០១៣ លោកចាប់ផ្តើមចិញ្ចឹម ៧ក្បាល ដល់ឆ្នាំ២០១៦ កើនបានតែ ៣៨ក្បាលប៉ុណ្ណោះ ។ ប៉ុន្តែនៅឆ្នាំ២០១៦ ដដែលនោះ បន្ទាប់ពីទទួលបានការណែនាំតម្រង់ទិស ពីមន្ត្រីជំនាញ ពេទ្យសត្វពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានធ្វើឱ្យការចិញ្ចឹមគោ មានការ លូត លាស់ជាខ្លាំង ខណៈមកដល់បច្ចុប្បន្ន ក្នុងក្រោលមានគោជិត១០០០ក្បាល ហើយចម្ការ ស្មៅមានទំហំ១៣ហិកតា ។

លោកបានបន្តថា ចំពោះការដាំស្មៅ នៅរដូវវស្សា មិនមានបញ្ហាប្រឈមខ្វះស្មៅសម្រាប់គោនោះឡើយ ប៉ុន្តែនៅក្នុងរដូវប្រាំង គឺមានការខ្វះស្មៅ ដែលត្រូវធ្វើផ្អកស្មៅ ផ្អកពោត ផ្អកចំបើង ដែលអាចជំនួសស្មៅស្រស់បាន ធ្វើឱ្យគោមានការលូតលាស់ធម្មតា ។ ម្យ៉ាងទៀត ការបង្កាត់គោតាមបែបសិប្បនិម្មិត ក៏ជាបច្ចេក ទេស មួយ ផ្តល់ការលូតលាស់លឿន សាច់ច្រើន ដោយកូនគោបង្កាត់តាមបែបសិប្បនិម្មិតអាយុ៣ ខែ មានទម្ងន់ស្មើនឹងគោស្រែអាយុ ២ឆ្នាំទៅហើយ ។

បើសិនជាយើងចិញ្ចឹមចង់ជោគជ័យ គឺចេះដាំស្មៅឱ្យបានច្រើនទៅគឺជោគជ័យហើយ ពីព្រោះគោស៊ីស្មៅ បើទោះបីជាទីផ្សារចាយពី៥ទៅ៥ខែ ក៏អាចឈរជើងបានដែរ ដូច្នេះយើងមានដីគឺយើងដាំស្មៅច្រើន ហើយសម្រាប់នៅខែនេះគឺយើងអាចកាប់ផ្អាប់ទុក សម្រាប់ខែប្រាំងបានតែម្ដង ដូច្នេះយើងចិញ្ចឹមទៅគឺជោគជ័យហើយ ហើយសម្រាប់នៅក្នុងខែណាក៏យើងជោគ ជ័យទៅមុខបាន ។ ហើយបើទោះបី ជាខ្ញុំនៅក្នុងពេលនេះតម្លៃចុះថ្លៃក៏ដោយក៏ ខ្ញុំអាចឈរជើងបានពី២ទៅ៣ឆ្នាំទៀតបានដែរ គ្រាន់តែចំណេញតិចតួច ហើយបើសិនជាកសិករគ្មានស្មៅទាំងនោះគឺខាតតែម្ដង ។

លោកក៏បានសំណូមពរឱ្យកសិករ រួមគ្នាចងក្រងជាសហ គមន៍កសិកម្មមួយឡើង ដើម្បីធ្វើឱ្យដំណើរការផលិតកម្មមានផែនការច្បាស់លាស់ តាមស្តង់ដាមួយដូចគ្នា ងាយចាប់យកទីផ្សារ និងគេចផុតពីការបង្អាប់ថ្លៃ ។ ម្យ៉ាងទៀត នៅពេលក្លាយជាសហគមន៍កសិ កម្ម គឺអាចពង្រីកផលិតកម្មកែច្នៃ  បង្កើតការងារ និងបង្កើនតម្លៃបន្ថែមដល់សាច់គោថែមទៀតផង ។ យោងតាមការសិក្សាបឋមរបស់មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបង្ហាញថា ក្នុងករណីចិញ្ចឹមគោបំប៉នយកសាច់ ក្នុងគោលបំណងបានចំណេញ ជាចំណូលក្នុងគ្រួសារ គឺត្រូវចិញ្ចឹមមិនតិចជាង៥០ក្បាលក្នុងមួយឆ្នាំ ដែលអាចលក់ចេញមិនតិចជាង៥ក្បាលក្នុងមួយខែនោះទេ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង