អាជ្ញាធរខណ្ឌកំបូល ចុះស្តារប្រឡាយរំដោះទឹកភ្លៀង ជន់លិចស្រូវវស្សា ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ឪឡោក ខណ្ឌកំបូល
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងមន្ដ្រីជំនាញខណ្ឌ បានចុះស្តារប្រឡាយ ដើម្បី
រំដោះទឹក ភ្លៀងជន់លិច នៅរដូវវស្សា ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ឪឡោក ខណ្ឌកំបូល សង្កាត់ ស្នោរ តាមសំណូមពររបស់ប្រជាពលរដ្ឋ ។ ពិធីនេះបានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា៖ ឲ្យតែដល់រដូវវស្សា ប្រជាពលរដ្ឋ រស់នៅសង្កាត់ ឪឡោក និងសង្កាត់ស្នោរ
តែងតែ ជួបប្រទះនូវជំនន់ទឹកភ្ញៀង ដោយសារ ភូមិសាស្ដ្រនៅតំបន់ ប្រឡាយគោកខ្សាច់ ដែល មានប្រវែង ជាង៧ គីឡូម៉ែត្រនេះ វាបានគោករៈ ដោយដីហូរចូល និងសំរាម មិនតែប៉ុណ្ណោះ មានជនខិលខូច មួយចំនួនតូច លួចចាក់ដី រំលោភ ចូលប្រឡាយ គោកខ្សាច់នេះថែមទៀតផង ។
អីឡូវនេះអាជ្ញាធរ បានដាក់បញ្ជាដាច់ខាត់ ទៅអាជ្ញាធរសង្កាត់ ប្រសិនបើឃើញ មានជនខិលខូច មកចាក់ដីរំលោភលើប្រឡាយ បែបនេះ ទៀត ត្រូវរាយការណ៏ មកអាជ្ញាធរខណ្ឌ ភ្លៀម អាជ្ញាធរខណ្ឌនិងចុះចាប់ ជននេះ មកផ្ដន់ន្ទាទោ ស តាមច្បាប់ ដើម្បីឲ្យរៀងកុំចេះតែគិតផល ប្រយោជន៏ ខ្លួនត្រូវគិតផលប្រយោជន៏ ប្រជាពលរដ្ឋជារួមផង ។
សូមបញ្ជាក់ថា៖ នៅក្នុងដំណើរចុះពិនិត្យ ស្ដារប្រឡាយ គោកខ្សាច់នេះ រដ្ឋបាលខណ្ឌកំបូល និងក្រុមការងារខណ្ឌ សង្កាត់ ភូមិ នៅក្នុងភូមិជ័យជំនះ និងភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក និងសង្កាត់ស្នោរ ខណ្ឌកំបូល ក៏បានប្រទះឃើញ នៅតំបន់ខ្លះ មានជនខិលខូចចាក់ ដីរំលោភប្រឡាយ យកធ្វើជាកម្មសិទ្ធទាំងខុសច្បាប់ផងដែរ ដូច្នេះរដ្ឋបាលខណ្ឌកំបូល និងបន្ដរកជននោះ ឲ្យចូលខ្លួនមកដោះស្រាយ ធ្វើកិច្ចសន្យា ឲ្យឈប់ប្រព្រឹត្ដបែបនេះទៅថ្ងៃក្រោយ ទៀតផងដែរ ៕. សំរិត