ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌច្បារអំពៅ បង្រ្កាបក្រុមក្មេងទំនើង ជិះម៉ូតូបង្ហោះតាមដងផ្លូវ

46

ភ្នំពេញ៖លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងនៅព្រឹកថ្ងៃទី៤ខែកញ្ញានេះថា សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានបង្ក្រាបក្មេងទំនើង ០២ករណី (បង្ហោះម៉ូតូ) ៖

-ករណីទី១ : ថ្ងៃទី ០៣-០៩-២០២៣ ម៉ោង១៧និង០០នាទី នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន្ត ផ្លូវ បេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្ស ០១នាក់ ៖
ឈ្មោះ គូ សារ៉ាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមាន ជ័យ៣ ខណ្ឌមានជ័យ។

ដកហូតវត្ថុតាង ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JV-០៧៤៣។

-ករណីទី២ : ថ្ងៃទី ០៣-០៩-២០២៣ ម៉ោង១៨និង៣០នាទី នៅចំណុចមុខហាងកាហ្វេប្រោន ផ្លូវ បេតុង ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្ស ០២នាក់ ៖
១-ឈ្មោះ កីម កុលបុត្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ នួន ឧត្តម ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ។

ដកហូតវត្ថុតាង ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១P-៧៥៨៥។
លទ្ធផលតេស្តិ៍ទឹកនោមទាំង ០៣នាក់ ៖ អវិជ្ជមាន (គ្មានសារធាតុញៀន)។
បច្ចុប្បន្ន មនុស្សទាំង ៣នាក់ និងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ៕

អត្ថបទដែលជាប់ទាក់ទង