ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល»

39

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល។ នេះបើតាមព្រះរាជក្រម នៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ។

ព្រះរាជក្រម ប្រកាសឱ្យប្រើ៖
ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាសម័យ ប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ
លូកក្នុងសង្កក្តីសម្រេចលេខ២២៧/០០៩/២០២៣ កបធ.ច ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ហើយដែល
ទាំងស្រុងដូចតទៅ៖

ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
មាត្រា១ –
ត្រូវបានបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំណុះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា២ .—
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យអាកាសចរណ៍ស៊ីវិល
នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៣ – —
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីមួយរូប អមដោយ
រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួន តាមការចាំបាច់។
រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន
អាកាសចរណ៍ស៊ីវិល។
មាត្រា៤ .=
ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រីនិងចំពោះរដ្ឋសភា។
មាត្រា៥ .—
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានសិទ្ធិចេញប្រកាស សេចក្តីសម្រេច សារាចរ និងសេចក្តីណែនាំនានា ស្របតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានកញ្ចប់ថវិការបស់ខ្លួនដែលផ្គត់ផ្គង់ដោយថវិកាជាតិ
និងមានមន្ត្រីរាជការក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា ដើម្បីដំណើរការកាំរងាររបស់ខ្លួន ដោយអនុលោម តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
មាត្រា៦ . —
ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៧ . —
ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលដែលនៅជាធរមាន ត្រូវមាន
អានុភាពអនុវត្តបន្តរហូតដល់មានការកំណត់ជាថ្មី ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា៨ .—
លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានមុនពេលច្បាប់នេះចូលជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា៩ .—
មន្ត្រីរាជការនិងបុគ្គលិកដែលកំពុងបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបន្ត អនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមលិខិតបទដ្ឋានគតិយុត្តដែលមានមុនពេលច្បាប់នេះចូលជាធរមាន
រហូតដល់មានការរៀបចំចាត់ចែងនិងតែងតាំងជាថ្មី ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
មាត្រា១០ –
ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
មាត្រា១១ . —
ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់៕

អត្ថបទដែលជាប់ទាក់ទង