ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ណែនាំអោយកម្លាំងប៉ូលីសទាំងអស់ សម្រួលចរាចរណ៍ ដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាន់ពេលវេលា

70

 

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី០៦និងទី០៧ វិច្ឆិកាឆ្នាំ២០២៤នេះ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំអោយកម្លាំងប៉ូលីសទាំងអស់ ពិសេសកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឱ្យដាក់កម្លាំងដើម្បីរឹតបន្តឹងច្បាប់ចរាធរផ្លូវគោកនោះទេ ដើម្បីសម្រួលចរាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា។

នេះជាការណែនាំរបស់លោកកើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣នេះ
នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ
(ACU)និងតំណាងក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអាជ្ញាធរនិងកងកម្លាំងទាំង១៤ខណ្ឌ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងការប្រលង សំខាន់អោយដំណើរការនៃការប្រលងនេះ ទទួលបានជោគជ័យនិងមិនមានភាពថ្លោះធ្លោយ ។

លោកកើត ឆែ នៅក្នុងឱកាសនោះបានធ្វើការណែនាំអោយអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រលងទាំងអស់ ធ្វើយ៉ាងណា កុំឲ្យមានភាពឆក់ល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។ បន្ថែមពីនេះលោកក៏បានណែនាំទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រលងណា ដែលមានបងប្អូនប្រជាពលរដ្ឋស្នាក់នៅ ជាមួយនិងការណែនាំទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះនៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោកកើត ឆែ បានណែនាំមិនឲ្យយកប្រាក់ឡើយ នៅពេលប្រលង២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញ។ បន្ថែមពីនេះ សំរាប់កម្លាំងប៉ូលីសទាំងអស់ ពិសេស កម្លាំងប៉ូលីសនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាធរផ្លូវគោកនោះទេ ដើម្បីសម្រួលសារាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលា។

គួរបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន២៥.៣៩៩នាក់ ។ដោយឡែក សំរាប់រាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន៣១មណ្ឌលនិងមានបេក្ខជនចំនួន២៥៨៣៥នាក់៕

អត្ថបទដែលជាប់ទាក់ទង