ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរស៣នាក់ លួចដែក

155

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរស៣នាក់ ករណីលួច (រុះរើផ្ទះដែកប្រក់សង្ក័សីយកដែក) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០ នាទីនៅចំណុចដីឡូ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

-ជនរងគ្រោះធន សំរេចភេទប្រុសអាយុ ៤៨ ឆ្នាំ មានទីលំនៅផ្ទះ១៤អាផ្លូវលំ ភូមិ ស្លែងរលើង សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខរាជធានី ភ្នំពេញ មុខរបរ មេកាការាសរថយន្ត។

-ជនសង្ស័យឈ្មោះ ហ៊ុយ សុជា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ផ្លូវជាតិលេខ៥ក្រុម៧ភូមិ ១សង្កាត់ ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ( មានសារធាតុញៀន) មុខរបរមិនពិតប្រាកដ។

-ជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វាត ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅ ភូមិ ១សង្កាត់ច្រាំងចំរេះទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ( មានសារធាតុញៀន)។

-ជនសង្ស័យឈ្មោះ សឿន ប៊ុនធឿន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៥៦១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ( មានសារធាតុញៀន) ។
-ជនសង្ស័យឈ្មោះ ណាង ភេទប្រុស ប្រហែល១៨ឆ្នាមានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

ដំណើររឿង ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៩: ៣០នាទី ជនរងគ្រោះបានឃើញសកម្មភាពចោរមួយក្រុម មានគ្នាចំនួន០៤នាក់ កំពុងលួចដែក ហើយបានទូរស័ព្ទមកប៉ុស្តិ៍ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងតាមទូរស័ព្ទរួច កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនសង្ស័យធ្វើសកម្មភាពលួច ចំនួន០៣ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ និងរត់រួចចំនួន១នាក់ បាននាំជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍ ជនសង្ស័យបានសារភាពថា ខ្លួននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពលួចដែកពិតប្រាកដ ។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធីការនគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង