ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ ជាអ៊ំសាច់ថ្លៃរបស់ជនរងគ្រោះ ករណីប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ

64

កោះកុង៖ អធិការដ្ឋាននគរបាលក្រុមខេមរៈភូមិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្មាច់មានជ័យ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ឡ អ ភេទស្រី អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបកាត់ដេរ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បានប្តឹងឈ្មោះ ប៉ុន វិបុល ភេទប្រុស អាយុ ៥៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ បើកឡានដឹកដី មានទីលំនៅបច្ចុប្បន្ន ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុមខេមរៈភូមិន្ទ ខេត្តកោះកុង (ត្រូវជាអ៊ំសាច់ថ្លៃរបស់ជនរងគ្រោះ) ករណី ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១១:៣០នាទី ថ្ងៃត្រង់នៅចំនុច ក្បែរបច្ឆាវត្តជោត្តញ្ញាណថ្មី ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ។ ដោយឈ្មោះ ប៉ុន វិបុល បានធ្វើសកម្មភាពចាប់ដៃជនរងគ្រោះហើយយកដៃម្ខាងលូកចូលក្នុងអាវចាប់សុដន់ហើយដោយបាននិយាយថា រឿងនេះកុំឲ្យអ្នកណាដឹង ភ្លាមនោះជនរងគ្រោះបានរើបម្រាស់រួចក៏រត់ចេញហើយជិះម៉ូតូទៅផ្ទះឈ្មោះ សុខ ណុន ប្រាប់រឿងហេតុដែលបានកើតឡើង ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តែម្តង។

ករណីនេះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្នែកព្រហ្មទណ្ឌបានបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង