ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះក្លឹបកំសាន្តPlay 99

243

ភ្នំពេញ៖ នៅវេលាម៉ោង ២០និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង កើតឡើងនៅចំណុចក្លឹបកំសាន្ត Play 99 ស្ថិតនៅផ្លូវចៃកា ភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះក្លឹបកំសាន្ត ថ្មបេតុង ទំហំ ១៥ម៉ែត្រ X ២០ម៉ែត្រ និងសម្ភារៈអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង២:៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨០ឡាន ស្មើរនឹង ៧២០ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣គ្រឿង ស្មើនឹង ១២ម៉ែត្រូគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ០៥ឡាន ស្មើនឹង ២០ម៉ែត្រគូប, រថយន្តទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប,រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យបូរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង