កូនអ្នក អភិជន អួតឡានទំនើបៗ ជាច្រើនគ្រឿង បំពង់លឺសំឡេង ខ្លាំងៗ បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅចំណុចបូរី១០០ខ្នង ផ្លូវសហពន្ធ័រុស្សី
ភ្នំពេញ៖ កូនអ្នក អភិជន អួតឡានទំនើបៗ ជាច្រើនគ្រឿង បំពង់លឺសំឡេងខ្លាំងៗ បង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅចំណុចបូរី១០០ខ្នង ផ្លូវសហពន្ធ័រុស្សី ខណ្ឌសែនសុខ
បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៏ មកសមត្ថកិច្ច មូលដ្ឋាន ឱ្យអន្ដរាគមន៏ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន បញ្ជាក់ឱ្យដឹងថា៖ បន្ទាប់ពីទទួល បានព័ត៌មានពីប្រជាពលរដ្ឋនង្ហោះតាមបណ្តាញព័ត៌មានសង្គម មានករណីរថយន្តជាច្រើនគ្រឿងបំពង់សុីមាំងលឺសំឡេងខ្លាំងៗ បង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបទបញ្ជាឱ្យកម្លាំងចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។
សូមបញ្ជាក់ថា ៖ បើជាយុវជនទំពាំងស្នងឬស្សី សរសរទ្រូង នៃប្រទេសជាតិ ធនធានមនុស្ស ជាកូនអ្នកមាន ជាកូនអភិជន ត្រូវសាងអំពើល្អក្នុងសង្គម មិនត្រូវធ្វើឱ្យសង្គមស្អប់ខ្ពើម ធ្វើអោយអាណាព្យាបាល អាប់មុខទេ ធ្វើល្អទៅព្រោះអ្នកមានអនាគតល្អណាស់ ស័ក្តិសម ទ្រព្យសម្បត្តិ ភាពស្អាត ហុឺហា ដើម្បីក្លាយជាយុវជនគំរូ តាមគន្លងសីលធម៌ សុជីវធម៌ ក្នុងការរស់ក្នុងសង្គម ប្រទេសយើងមានច្បាប់នេះ ៕ ដោយ៖ សំរិត