ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បើកកិច្ចប្រជុំ ត្រៀមរៀបចំមិទ្ទិញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ឆ្នូ ១៩៧៨- ២០២៣

94

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណប្សប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចូលរួម អធិតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាព របស់ គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអញ្ជើញជាតំណាង មកពីក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងអនុគណៈកម្មការខ្លឹមសារ ឯកសារ និងរដ្ឋបាលកិច្ចការទូទៅ អនុគណៈកម្មាការពិធីការ បដិសណ្ឋារកិច្ច និងតុបតែង និងអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រមាណ ៣០នាក់ ចូលរួមផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ក៏បានអរគុណដល់ ក្រុមការងារទាំងអស់ដែលបានខិតខំត្រៀម និងរៀបចំទុកដាក់ឯកសារសម្រាប់ដំណើរការមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងត្រៀមសម្រាប់មិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិ វឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យ សម្រេចជោគជ័យប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា ៖ មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ -១៩៧៨- ២ឆ្នូ -២០២៣) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមផងដែរ ៕. ដោយ . សំរិត

អត្ថបទដែលជាប់ទាក់ទង